បរទេស ៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ អាមេរិកមួយរូប បាននិយាយប្រាប់ អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះថា លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងប្រកាសការដកបន្ថែមទៀត នូវកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសអ៊ីរ៉ាក់ នៅថ្ងៃពុធសប្ដាហ៍នេះ ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីរូបនោះបាននិយាយបន្តទៀតថា សេចក្តីប្រកាសនេះ នឹងមានសេចក្តីប្រកាស តាមក្រោយមួយទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្តីពីការកាត់បន្ថយកងកម្លាំង សហរដ្ឋអាមេរិកថែមទៀត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
គួរបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺត្រូវបានធ្វើឡើង ស្របពេល ដែលលោកប្រធានាធិបតីអាមេរិក កំពុងតែប្រឈមមុខនឹងការវាយ ប្រហារយ៉ាងខ្លាំងក្លា ពីសេចក្តីរាយការណ៍មួយដែលថា លោកបានធ្វើសេចក្តីថ្លែងការណ៍ផ្ទុយគ្នា ស្តីពីការស្លាប់ ក្នុងសង្គ្រាមអាមេរិក ៕ប្រែសម្រួល៖ប៉ាង កុង