ព័ត៌មានជាតិ

ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែតនិង ក្រុម១៥៧ ខេត្តបន្ទាយមានជ័យ ចូលរួមពិធីប្រកាសសមាសភាព គណៈកម្មាធិការ ស.ស.យ.ក នៅក្រុងប៉ោយប៉ែត

ភ្នំពេញ៖ លោកគង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត និងតំណាងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិការចំនួន១៥នាក់ ចូលរួមក្នុងពិធី ប្រកាសសមាសភាព គណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព លោក កែ សុភាព អនុប្រធានអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ខេត្ត តំណាងឲ្យលោក ប៉ោ វណ្ណាត ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី លោកសាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីរាជការព្រមទាំង កងកម្លាំងទាំងបីស្ថាប័នផងដែរ៕

To Top