តូក្យូ៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Taro Kono បានលើកឡើងថា លោករំពឹងថា នឹងមានការបោះឆ្នោតសកលមួយ ដែលអាចនឹងកើតមាននៅខែតុលា បន្ទាប់ពីអ្នកដែលស្នងតំណែង ពីនាយករដ្ឋមន្រ្តីជប៉ុន ដែលបានផុតអាណត្តិ គឺលោកស៊ីនហ្សូ អាបេ ត្រូវបានជ្រើសរើសនៅសប្តាហ៍ក្រោយ។
លោកកូណូ បានឲ្យដឹង នៅក្នុងព្រឹត្តិការណ៍តាមអ៊ីនធឺណិត ជាមួយមជ្ឈមណ្ឌល សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា“ យើងរំពឹងថា នឹងមានការបោះឆ្នោតសកល នៅដើមខែតុលា ប្រហែលជានៅខែតុលា” ដែលត្រូវបានពន្យារពេល នៅរដូវក្តៅក្រោយ ដោយសារតែជំងឺរាតត្បាត។
បច្ចុប្បន្នប្រទេសជប៉ុន កំពុងជ្រើសរើសមេដឹកនាំថ្មី នៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច បន្ទាប់ពីលោកអាបេ ដែលកាន់តំណែងជាប្រធាន LDP បានប្រកាសជាបន្ទាន់នៅចុងខែសីហាថា លោកមានបំណងលាលែងពីតំណែង ដោយសារជំងឺរ៉ាំរ៉ៃរបស់លោក។
ប្រធានបក្ស LDP ថ្មីគឺប្រាកដជាក្លាយជានាយករដ្ឋមន្ត្រីជប៉ុន ខណៈដែលគណបក្សនេះ គ្រប់គ្រងសភាតំណាងរាស្រ្ត។ អ្នកឈ្នះមានសិទ្ធិទទួលអាណត្តិ ដែលនៅសេសសល់របស់លោកអាបេ ក្នុងនាមជាមេដឹកនាំគណបក្ស រហូតដល់ខែកញ្ញាឆ្នាំក្រោយ។
ប៉ុន្តែការរំពឹងទុកនៅតែបន្តថា នាយករដ្ឋមន្រ្តីបន្ទាប់ អាចនឹងឲ្យមានការបោះឆ្នោត សភាជាន់ទាបមួយ ដើម្បីទាញយកប្រយោជន៍ ពីការជំរុញប្រជាប្រិយភាព ដែលអាចកើតមាន ដែលទំនងជាត្រូវបានគេមើលឃើញ នៅពេលមានការផ្លាស់ប្តូរមេដឹកនាំ។
គួរបញ្ជាក់ថា ការបោះឆ្នោតសកលត្រូវធ្វើឡើង នៅចុងខែតុលា ឆ្នាំក្រោយនៅពេលអាណត្តិ ៤ ឆ្នាំបច្ចុប្បន្ន សម្រាប់សមាជិកសភាជាន់ទាបបញ្ចប់៕ ដោយ ៖ ឈូក បូរ៉ា