ព័ត៌មានអន្តរជាតិ

លោក Mike Pompeo ជំរុញឲ្យកូរ៉េខាងជើង វិលរកកិច្ចចរចាដែលជាប់គាំងឡើងវិញ

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានអំពាវនាវជាថ្មីដល់កូរ៉េខាងជើង ឱ្យវិលត្រឡប់មកតុចរចាវិញនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដោយលើកហេតុផលថាការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ គឺជារឿងល្អបំផុត ដែលកូរ៉េខាងជើង អាចធ្វើបាន សម្រាប់ប្រទេសនិងប្រជាជនរបស់ខ្លួន។

 នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញខ្សែកាបអាមេរិក Fox News រដ្ឋលេខាធិការរូបនេះបានលើកឡើងថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន យល់ពីតម្រូវការរបស់ប្រទេសរបស់លោក។

 លោក Pompeo បានបន្ដថា “បន្ទាប់មកយើងសង្ឃឹមថា យើងអាចនៅថ្ងៃណាមួយនឹងមានការសន្ទនាគ្នាយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចុះបញ្ចូលលោកប្រធានគីម ថាអ្វីដែលល្អបំផុត ដែលត្រូវធ្វើសម្រាប់ប្រជាជនកូរ៉េខាងជើង គឺការផ្តាច់អាវុធទាំងស្រុងហើយដែលនឹងនាំឱ្យមានអនាគតភ្លឺស្វាង សម្រាប់ប្រជាជនកូរ៉េខាងជើង”៕

To Top