ព័ត៌មានជាតិ

ក្រសួងអប់រំ ព្រមានផ្អាកកីឡាបាលទះ មិនគោរពវិធានការ សុខាភិបាល

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យ អភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ និងសហការក្នុងការ ត្រួតពិនិត្យកន្លែងលេងកីឡា ដើម្បីធ្វើការណែនាំ និងផ្អាករាល់សកម្មភាពនានា ដែលមិនគោរពតាមវិធាន សុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល។

យោងតាមសេចក្ដីជម្រាបជូន អភិបាលរាជធានី-ខេត្ត របស់ក្រសួងអប់រំ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា កន្លែងលេងកីឡានៅតាមរាជធានី-ខេត្ត មួយចំនួនពុំទាន់អនុវត្ត តាមគោលការណ៍ណែនាំ របស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងក្រសួអប់រំ បានត្រឹមត្រូវឡើយ ។ ជាពិសេស កន្លែងលេងកីឡាបាល់ទះ ដែលបើកទូលាយឲ្យទស្សនិកជន ចូលទស្សនាច្រើនកុះករ អាចបង្កឲ្យមានរលកទីពីរ នៃការចម្លងជំងឺកូវីដ-១៩ ក្នុងការធ្វើសកម្មភាពនេះ ។

ដូចអាជ្ញាធររាជធានី-ខេត្តត្រូវចុះពិនិត្យលើករណីនេះ៕

To Top