ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងកូរ៉េខាងជើង កំពុងចាប់ឱកាស និងផលប្រយោជន៍រៀងខ្លួន មុនការបោះឆ្នោតអាមេរិកHi

វ៉ាស៊ីនតោន៖ អ្នកស្រាវជ្រាវម្នាក់បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ អាចប្រើបញ្ហារបស់កូរ៉េខាងជើង ដើម្បីបង្កើនឱកាសនៃការជ្រើសរើសឡើងវិញរបស់ខ្លួន ហើយទីក្រុងព្យុងយ៉ាង ក៏អាចជ្រើសរើសកាត់បន្ថយកិច្ចព្រមព្រៀងជាមួយលោក ត្រាំ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា។

 លោក Jeong Seong-yoon អ្នកវិភាគនៅវិទ្យាស្ថានកូរ៉េ ដើម្បីបង្រួបបង្រួមជាតិ បានលើកពីករណីនេះនៅក្នុងរបាយការណ៍ ស្តីពីអនាគតនៃសហរដ្ឋអាមេរិក-កូរ៉េខាងជើង។  ទំនាក់ទំនងដោយថាមួយឆ្នាំបន្ទាប់នឹងជារយៈពេលដ៏សំខាន់មួយ ដែលនឹងកំណត់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

 របាយការណ៍នេះបានឲ្យដឹងថា“ លោក ត្រាំ អាចទាញយកអត្ថប្រយោជន៍ពីបញ្ហាកូរ៉េខាងជើង ដើម្បីស្តារអត្រាការយល់ព្រមគាំទ្រឡើងវិញ ហើយកូរ៉េខាងជើងក៏អាចកំណត់ថា វានឹងល្អប្រសើរក្នុងការមានកិច្ចព្រមព្រៀងជាមួយ ត្រាំ ជាជាងរដ្ឋបាលរបស់លោក ចូ ប៊ីដិន”៕ដោយ ឈូក បូរ៉ា

To Top