ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់រៀបចំការបោះឆ្នោត រដ្ឋសភាក្រោយ ពន្យាពេល ជាច្រើនខែ

បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានបើកការរៀបចំធ្វើការបោះឆ្នោតសម្រាប់តំណែងរដ្ឋសភាជាច្រើនតំណែង នៅក្នុងដំណើរបោះឆ្នោតមួយដែលត្រូវបានពន្យាពេលអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែជម្ងឺកូវីដ១៩។ 

អ្នកចូលរួមបោះឆ្នោត ត្រូវបានតម្រូវឲ្យពាក់ម៉ាស់ និងនៅឆ្ងាយពីអ្នកដទៃផ្សេងទៀត តាមកន្លែងបោះឆ្នោតប្រមាណ៣.១០០កន្លែងនៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយការបោះឆ្នោតនេះ គឺត្រូវបានគេបោះ នៅតាមបណ្ដាខេត្តនានា គឺខេត្ត  East Azarbaijan ខេត្ត  Isfahan ខេត្ត Ilam ខេត្ត Alborz ខេត្ត Zanjan ខេត្ត Khuzestan ខេត្ត Kurdistan ខេត្ត Kermanshah និងខេត្ត Golestan។ 

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Abdolreza Rahmani Fazlisaid បានមានប្រសាសន៍ថា មន្ត្រីជំនាញនឹងធ្វើការឃ្លាំមើលអំពីដំណើរដែលពិធិការសុវត្ថិភាពប្រព្រឹត្តទៅ និងធ្វើការកែប្រែដ៏ចាំបាច់ណាមួយ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅនិទាឃរដូវក្រោយ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top