ភ្នំពេញ៖ករណីអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ បានបំផ្លាញតូបលក់ដូរ របស់អាជីវករ ប្រមាណ២៣០តូប រងការខូចខាត ។
គួរបញ្ជាក់ថាអគ្គិភ័យនេះបានកើតឡើងតាំងពី វេលាម៉ោង៧៖៣០ នាទី យប់ថ្ងៃ ទី១៧ ខែកញ្ញាឆ្នាំ២០២០ បច្ចុប្បន្នកម្លាំងជំនាញពន្លត់អគ្គិភ័យ បាននឹងកំពុងអន្តរាគមន៍នៅទីតាំងកើតហេតុ ។
ក្នុងកិច្ចអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យចំនួន២២គ្រឿង មាន៖
- រថយន្ត ខេត្តតាកែវ ៧គ្រឿង
-អគ្គស្នងការ ៤ គ្រឿង
-ខេត្តកណ្តាល២គ្រឿង
-កងពល៧០ ចំនួន៣គ្រឿង
-កំពង់ស្ពឺ ២ គ្រឿង
-ស្រាបៀរកម្ពុជា ១ គ្រឿង
-កសិដ្ឋានសូម៉ា ១ គ្រឿង
-ព្រលាអន្តរជាតិភ្នំពេញថ្មី ២ គ្រឿង ។
ដោយប្រើប្រាស់ទឹកអស់ចំនួនប្រហែល៧០ឡាន ។
ស្ថានភាពមកដល់ម៉ោងប្រហែល៩.០០ យើងគ្រប់គ្រងបាន ដោយមិនរាលដាល ដល់ផ្ទះប្រជាពលរដ្ឋឡើយ ។
ចំពោះទំហំនៃការខូចខាតគិតជាទឹកប្រាក់យើងមិនទាន់អាចវាយតំលៃបាននូវឡើយ ៕