ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន២៧នាក់

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន២៧នាក់ គិតត្រឹមរសៀលថ្ងៃពុធនេះ ក្នុងនោះបូករួមទាំង០២នាក់ ឆ្លងតាមសហគមន៍ និង០២នាក់ជាអ្នកមកពីខាងក្រៅ ។

នេះជាតួលេខមួយ ដែលនាំឲ្យចំនួនសរុប នៃអ្នកឆ្លងជំងឺនៅក្នុងប្រទេស កើនឡើងដល់៥៧.៥១៥នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកឆ្លងក្នុងសហគមន៍ចំនួន០២នាក់ ជាអ្នកដែលកំពុងបម្រើការ នៅក្នុងប្រទេសនេះ ។

ទាំងពីរនាក់ ដែលជាអ្នកមកពីខាងក្រៅ ត្រូវបានដាក់ឲ្យស្នាក់នៅផ្ទះ និងធ្វើការតាមដាននៅពេលមកដល់សិង្ហបុរី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top