ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា នឹងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ បញ្ឈប់លោក Joe Biden ពីការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខ

បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងម្តងហើយម្តងទៀតថា លោក Joe Biden បេក្ខភាពប្រធានាធិបតី ដែលតែងតែងងុយដេក គឺមិនសមហេតុផល ក្នុងការធ្វើជាថ្នាក់ដឹកនាំ របស់សហរដ្ឋអាមេរិកឡើយ ខណៈដែលការវាយតម្លៃផ្នែកវេជ្ជសាស្រ្ត ទៅលើអតីតអនុប្រធានាធិបតីរូបនេះ បានពណ៌នាថា លោកជាបុគ្គល មានសុខភាពល្អនិងរឹងមាំ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅក្នុងពិធីឃោសនាបោះឆ្នោត នៅទីក្រុង Fayetteville (fey-it-vil ) នៃរដ្ឋ North Carolina នៅយប់ថ្ងៃសៅរ៍ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់អ្នកបោះឆ្នោតថា លោកអាចនឹងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដើម្បីរារាំងបេក្ខភាពប្រធានាធិបតី Joe Biden ដែលពោរពេញដោយក្តីសង្ឃឹមរូបនេះ ពីការឈរឈ្មោះជាគូប្រជែង របស់ប្រធានាធិបតី នៅក្នុងការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនេះ។

លោក ត្រាំ បាននិយាយ ដោយសំដៅទៅលើលោក Bidenថា “ ប្រហែលជាខ្ញុំនឹងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដែលអ្នកមិនអាចមាន គាត់ជាប្រធានាធិបតីរបស់អ្នកបានទេ” ។ លោកថា «យើងអាចលេងសើច យើងអាចលេងហ្គេមបា នយើងអាចមានភាពសប្បាយរីករាយ តែ អ្នកមិនអាចមានបុរសម្នាក់នេះ ធ្វើជាប្រធានាធិបតីរបស់អ្នកបានទេ។

ក្នុងអំឡុងពេល នៃការប្រមូលផ្តុំនេះ POTUS ក៏បានពណ៌នា អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកថា ជាមនុស្សដែលគួរឱ្យខ្លាចបំផុត ក្នុងចំណោមបេក្ខជនទាំងអស់ និងជាបេក្ខជនអាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រ នយោបាយប្រធានាធិបតី។

លើសពីនេះទៀតលោក ត្រាំ បានលើកឡើងថា លោក Biden ត្រូវបានគេចោទប្រកាន់ថា បានប្រើថ្នាំដើម្បីបង្កើនសមត្ថភាពផ្លូវចិត្ត មុនពេលថ្លែងសុន្ទរកថា នៃយុទ្ធនាការរកសំឡេងឆ្នោត៕ ប្រែសម្រួលៈ ណៃ តុលា

To Top