សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានបញ្ចប់ការអំពាវនាវ នៅថ្ងៃពុធនេះ សម្រាប់ការប្រកាសបញ្ចប់សង្គ្រាមកូរ៉េ ដោយថាខ្លួននឹងត្រួសត្រាយផ្លូវ សម្រាប់ការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុង និងសន្តិភាពយូរអង្វែង នៅឧបទ្វីបនេះ ខណៈដែលលោកបានចូលរួម ក្នុងសម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិប្រចាំឆ្នាំ តាមរយៈតំណភ្ជាប់វីដេអូ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា លោកបានស្នើសុំការគាំទ្រ ពីសហគមន៍អន្តរជាតិ ដើម្បីឱ្យកូរ៉េ អាចឈានទៅរកយុគសម័យនៃការផ្សះផ្សា និងវិបុលភាព តាមរយៈការប្រកាស បញ្ចប់សង្គ្រាមកូរ៉េ។
គួរបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៧០ នៃការផ្ទុះសង្គ្រាម ដែលបានបញ្ចប់នៅឆ្នាំ១៩៥៣ ដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពនោះទេ៕ ដោយ៖ ឈូក បូរ៉ា