ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការ បរទេសអង់គ្លេសថា លទ្ធភាពនៃការបិទ ប្រទេសជាលើកទី២ នៅតែមាន ដើម្បីទប់ស្កាត់ការឆ្លងមេរោគ

បរទេស៖ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តី Boris Johnson បានប្រកាសការរឹតត្បិតថ្មី នៅចក្រភពអង់គ្លេស សម្រាប់រយៈពេល ៦ ខែបន្ទាប់។ វិធានការនេះរួមមានទាំងការតម្រូវការ ពង្រីកការពាក់ម៉ាសមុខ ការផាកពិន័យខ្ពស់ សម្រាប់ការមិនពាក់របាំងមុខឬប្រមូលផ្តុំគ្នាជាក្រុមលើសពី៦នាក់ ការកំណត់សម្រាប់ហាងស្រា បារ និងភោជនីយដ្ឋាន និង កន្លែងជាច្រើនទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់រដ្ឋមន្រ្តីក្រសួងការបរទេស អង់គ្លេសលោក Dominic Raab នៅថ្ងៃពុធថា គណៈរដ្ឋមន្រ្តីមិនអាចច្រានចោល ការបិទប្រទេសជាលើកទី ២ ពេញលេញបានទេ ចំពេលមានការកើនឡើង នូវចំនួនករណីឆ្លងថ្មី នៃមេរោគកូវីដ១៩នៅក្នុងប្រទេស។

លោកក៏បានរិះគន់អ្នកនយោបាយ ប្រឆាំងមួយចំនួនផងដែរ ដែលចូលចិត្តបំភ័យគេឯង» បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី បាននិយាយអំពីកងទ័ពជួយដល់ប៉ូលីស នៅពេលមានជំងឺរាតត្បាត។

រដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះបាននិយាយថា“ ប្រសិនបើពួកគេអាចបន្ថយ សមត្ថភាពណាមួយសម្រាប់ប៉ូលីស…ពួកគេនឹងនៅទីនោះដើម្បីធ្វើដូច្នោះ” ។

លោក Raab បានពន្យល់ថា ការផាកពិន័យខ្ពស់ត្រូវបានបង្កើតឡើង ដើម្បីបង្ក្រាបអ្នកដែលនៅតែបំពានច្បាប់ ទាក់ទងនឹងមេរោគនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top