ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូបន្តថែរក្សា កុមារកំព្រា និងកុមារពិការគរ ថ្លង់

កំពង់ចាម ៖ ក្នុងពិធីរៀបចំអាហារសាមគ្គី ជូនកុមារកំព្រា និងកុមារពិការគ ថ្លង់ នៅសាលាអប់រំពិសេស ក្នុងក្រុងកំពង់ចាម នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូខិតខំបន្តទៀត ក្នុងការថែរក្សា កុមារកំព្រា និងកុមារពិការ គ ថ្លង់ បន្តទៀត ពិសេសលើការអប់រំពិសេសនេះ ។

លោកអភិបាលខេត្តបានថ្លែងបន្តថា លោកសូមសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានយកចិត្តទុកដាក់ ថែរក្សាដល់កុមារកំព្រា និងកុមារពីការគ ថ្លង់ បានល្អ និងជួយបង្ហាត់បង្រៀន ឲ្យសិស្សកំព្រាខ្លះ មានចំណេះដឹងខ្ពង់ខ្ពស់ បានទៅបន្តការសិក្សា នៅរាជធានីភ្នំពេញ និងសិស្សខ្លះទៀត បានចេញទៅធ្វើការថែមទៀតផង ។

ប៉ុន្តែទោះជាយ៉ាងនោះក្តី លោកអភិបាល ខេត្ត ក៏បានលើកទឹកចិត្ត សូមឱ្យលោកគ្រូ អ្នកគ្រូ បន្តសកម្មភាពនេះ ឲ្យបានកាន់តែល្អប្រសើរ ទោះបីជាការងារខ្លះ ជួបនូវការលំបាកយ៉ាងណាក៏ដោយ ជាពិសេសគឺកុមារពិការ គ ថ្លង់ គឺត្រូវយកចិត្តទុកដាក់ថែរក្សា ឲ្យដូចកូនរបស់ខ្លួនផងដែរ ។ ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់សិស្សានុ សិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ខិតខំក្រេបជញ្ជក់យកចំណេះដឹង ដើម្បីអនាគតល្អរបស់ខ្លួនផងដែរ ។

គូរបញ្ជាក់ផងដែរថា សិស្សវិទ្យាល័យអប់រំពិសេស សរុបមានចំនួន ១៧១នាក់ ស្រីចំនួន ៧៣នាក់ ក្នុងនោះមានសិស្សពិការ ភ្នែកចំនួន ៥៩នាក់ ស្រីចំនួន ២៦ នាក់ សិស្សគថ្លង់ ចំនួន ១១២នាក់ ស្រីចំនួន ៤៧នាក់ ។ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម មានសិស្សពីថ្នាក់បឋម ដល់វិទ្យាល័យក្នុងនោះមាន៖ សិស្សពិការភ្នែកចំនួន ១២ ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ ទី ១២ -សិស្សគថ្លង់ចំនួន ១៣ ថ្នាក់ ចាប់ពីថ្នាក់ទី១ទាប ទី១ខ្ពស់ ដល់ ទី ១២
ដោយសាលាបង្រៀន ទៅតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក៏មានបង្រៀនកំព្យូទ័រ ភ្លេង របាំ និង បង្ហាត់ស្តាប់និយាយ ដល់សិស្សគថ្លង់ផងដែរ៕

To Top