ព័ត៌មានជាតិ

ស្ថានទូតបារាំង រៀបចំវេទិកាពិភាក្សា អបអរសាទរ ខួបឆ្នាំទី២៧ នៃរដ្ឋធម្មនុញ្ញកម្ពុជា

ភ្នំពេញៈ ស្ថានទូតបារាំង ប្រចាំកម្ពុជា នៅថ្ងៃសុក្រ  ដែទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសឱ្យដឹងថា ខ្លួនបានរៀបចំវេទិកាមួយ ជាមួយតំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងស្ថានទូតបរទេសប្រចាំកម្ពុជា ដើម្បីពីការប្តេជ្ញារបស់ខ្លួ​ន ក្នុងការគាំទ្រដល់សេរីភាពបញ្ចេញមតិ និងគុណតម្លៃប្រជាធិបតេយ្យ​ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈបណ្តាសង្គមហ្វេសប៊ុក ស្ថានទូតបារាំងបានបញ្ជាក់ថា ស្ថានទូតបារាំង ថ្ងៃទី២៤ ខែកញ្ញាម្សិលមិញ គឺជាខួប២៧ឆ្នាំនៃ​រដ្ឋធម្មនុញ្ញប្រទេស​កម្ពុជា។

​ឯកអគ្គរដ្ឋទូតបារាំង​បាន​ចូលរួមក្នុងវេទិកាមួយ ជាមួយតំណាងអង្គការក្រៅរដ្ឋាភិបាលចំនួន៣៥ ដើម្បីពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា ​អំពីប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន និងគូស​បញ្ជាក់សារ​ជាថ្មី​ពីការគាំទ្របដល់សេរីភាព​បញ្ចេញមតិ និង​គុណតម្លៃ​ប្រជាធិបតេយ្យ ដែលមាន​ចែងក្នុងរដ្ឋធម្មនុញ្ញ​កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ស្ថានទូត។

ចូលរួមក្នុងវេទិកា មានលោកឯកអគ្គរដ្ឋទូតជប៉ុន និងលោកឯអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជាផងដែរ។

ប្រទេសបារំាង គឺជាប្រទេសម្ចាស់ហត្ថលេខីមួយ ​ក្នុងចំណោមប្រទេសទាំង២០ បូករួមទាំងអង្គការសហប្រជាជាតិ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ២៣ តុលា ១៩៩១៕ដោយៈ សយ សុជាតា

To Top