បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់ បានអះអាងថា ប្រទេសចិន បានបញ្ជូនយន្តហោះស៊ើបការណ៍យោធា ចំនួនពីរគ្រឿងធ្វើដំណើរ ឆ្ពោះមកកាន់កោះ នេះរយៈពេលបីថ្ងៃ ជាប់គ្នាមកហើយ ។
ភាពតានតឹង បានកើនឡើង នៅច្រកសមុទ្រតៃវ៉ាន់ ខណៈសហរដ្ឋអាមេរិក បានបង្កើនកម្រិត នៃការចូលរួមរបស់ខ្លួនជាផ្លូវការ ជាមួយកោះដែលគ្រប់គ្រងដោយឯករាជ្យ ដែលចិននៅតែចាត់ទុកថា ជាផ្នែកមួយនៃទឹកដីជាតិរបស់ខ្លួន។
គួរឲ្យដឹងដែរថា កាលពីសប្តាហ៍មុន ប្រទេសចិន បានបញ្ជូនយន្តហោះចម្បាំង សរុបចំនួន ៣៧ គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់បែក និងយន្ដហោះចម្បាំង ឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់ ដែលត្រូវបានគេមើលឃើញថា ជាការព្រមានមួយនៅពេលដែលមន្ដ្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចនៅកោះនេះ៕
ប្រែសម្រួល៖ស៊ុនលី