វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងបន្តការសន្ទនា ជាមួយប្រទេសកូរ៉េខាងជើង ដោយមិនគិតថា អ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខនោះទេ។
ទោះយ៉ាងណាក្តី សមាជិកបក្សសាធារណរដ្ឋលោក Ami Bera បានដាក់ការសង្ស័យ លើកិច្ចប្រជុំដ៏ភ្ញាក់ផ្អើលមួយ នៅខែតុលារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
លោកបានឲ្យដឹង នៅក្នុងសិក្ខាសាលានិម្មិត ដែលរៀបចំ ដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោនថា“ ខ្ញុំសង្ស័យថាមានបន្ទប់ សម្រាប់ការចរចារ ឬការសន្ទនាគ្នា ជាមួយការបោះឆ្នោតនៅកូរ៉េខាងជើង។
លោក ត្រាំ បានបើកកិច្ចប្រជុំចំនួន ៣លើកជាមួយលោកគីម ជុងអ៊ុន រួមទាំងកិច្ចប្រជុំកំពូលទ្វេភាគីលើកដំបូង របស់មេដឹកនាំទាំងពីរ នៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ ២០១៨ ប៉ុន្តែកិច្ចពិភាក្សា បានជាប់គាំង ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ នៅទីក្រុងហាណូយកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង៕ ដោយ៖ ឈូក បូរ៉ា