ព័ត៌មានជាតិ

លោកទូតអាមេរិក ជួបរដ្ឋមន្រ្តីសុខាភិបាល ដើម្បីពង្រឹងវិស័យសុខាភិបាលជាមួយគ្នា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានជួបរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង ដើម្បីពិភាក្សាពីកិច្ចសហការជាមួយគ្នា នៅក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ។ នេះបើតាមការបង្ហោះ ក្នុងផេកហ្វេសប៊ុកទូត នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។

លោកទូតក៏បានកោតសរសើរ ដល់ភាគីពាក់ព័ន្ធ ចំពោះការឆ្លើយតប និងភាពជាដៃគូ ក្នុងការប្រឆាំងនឹងមេរោគកូវីដ១៩។

បើតាមហ្វេសប៊ុកទូត គឺអាមេរិកបានធ្វើជាដៃគូ ជាមួយវិស័យសុខាភិបាលកម្ពុជា អស់រយៈពេលរាប់ទសវត្សរ៍មកហើយ៕

To Top