ព័ត៌មានជាតិ

តូចចិត្ត មានជំងឺសរសៃប្រសាទរ៉ាំរ៉ៃ គិតខ្លីចងក ធ្វើអត្តឃាតចោលកូន ៣នាក់ ឲ្យនៅកំព្រា!

ពោធិសាត់៖ ជនរងគ្រោះម្នាក់ ទំនងជាមានវិបត្តិ ដោយសារតែខ្លួនមានជំងឺសរសៃប្រសាទរ៉ាំរ៉ៃ ក៏សម្រេចចិត្តគិតខ្លី ដើរចេញពីផ្ទះយកក្រម៉ា ទៅចងកធ្វើអត្តឃាតដោយខ្លួនឯង នៅនឹងដើមពុទ្រាខាងក្រោយផ្ទះ ចម្ងាយប្រហែល១០០ម៉ែត្រ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ ស្ថិតនៅភូមិកណ្តាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សៀន អេន ភេទប្រុស អាយុ ៤២ ឆ្នាំ មានប្រពន្ធ និងមានកូនចំនួន ៣ នាក់ រស់នៅក្នុងភូមិកណ្តាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់។

របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា ក្រោយសមត្ថកិច្ចនគរបាលជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ នៅទីតាំងកើតហេតុ បញ្ជាក់ថា សពជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក ធ្វើអត្តឃាតដោយខ្លួនឯង ពិតប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top