ព័ត៌មានអន្តរជាតិ

ស្លាប់ពីឡុត០២នាក់ ក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រយោធា នៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងការពារជាតិ បានបញ្ជាក់ថា ពីឡុតដែលជាកងទ័ពអាកាស របស់អាហ្វហ្គានីស្ថាន បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានធ្លាក់នៅខេត្ត Baghlan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ឧទ្ធម្ភាគចក្រ MD-530 របស់កងទ័ពអាកាស របស់អាហ្វហ្គានីស្ថាន បានធ្លាក់នៅតំបន់ Kaparak ក្រុង Pul-e-Khumri នៃខេត្ត នៅវេលាម៉ោង៤និង៣០នាទីល្ងាច ត្រូវនឹងថ្ងៃព្រហស្បតិ៍ ។ នៅទីតាំងដែលបានធ្លាក់នោះ ត្រូវបានជួយសង្គ្រោះ ដោយក្រុមយោធាជំនាញ” ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា “ពីឡុតចំនួន០២នាក់ របស់កងកម្លាំងយោធាអាកាស បានបាត់បងជីវិត និងមិនមាននរណាម្នាក់ រងរបួសនៅពេលយន្តហោះ មកដល់ដីនោះទេ” ។

យន្តហោះដែលបានធ្លាក់នោះ អាចបណ្តាលមកពីកំហុសបច្ចេកទេស ។ នៅក្នុងសេចក្តីប្រកាសបានដាក់ដូច្នេះ ហើយបានឲ្យដឹងទៀតថា ក្រសួងនឹងធ្វើការស៊ើបអង្កេត ទៅលើឧប្បត្តិហេតុនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top