បរទេស ៖ ប្រទេសប្រ៊ុយណេ នៅថ្ងៃសុក្រនេះ បានធ្វើការប្រកាសថា ប្រទេសរបស់ខ្លួនមិន មានករណីឆ្លងថ្មី នៃវិរុសកូវីដ១៩ឡើយ ខណៈដែលតួលេខសរុប នៅមានត្រឹមតែ១៤៦ ករណីដដែល។
យោងតាមការ ចេញផ្សាយ ដែលត្រូវបានធ្វើឡើយ ក្រសួងសុខាភិបាល នៃប្រទេសប៊្រុយណេ បានបញ្ជាក់ថា មិនមានករណីថ្មីនៃកូវីដ១៩ ឡើយហើយករណី ដែលជាសះស្បើយមាន១៤២ ករណីក្នុងនោះមានម្នាក់ នៅបន្តព្យាបាលក្នុងមន្ទីរ ពេទ្យនៅឡើយ។
គួរឲ្យដឹងដែរថា ទោះបីជាចំនួនឆ្លង មានចំនួនតិចធៀប ទៅនឹងប្រទេសផ្សេង ក្នុងតំបន់មែន ប៉ុន្តែមកដល់ពេល នេះករណីបាត់បង់ជីវិត នៅក្នុងប្រទេសប៊្រយណេមាន ចំនួន៣នាក់ហើយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី