ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៥,១រ៉ិចទ័រកើតឡើងនៅភាគអាគ្នេយ៏នៃប្រទេសជប៉ុន ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ ស្ថិតនៅចម្ងាយ១៨១គីឡូម៉ែត្រ នៅភាគអាគ្នេយ៏កោះស៊ូម៉ូដា (Shimoda)របស់ប្រទេសជប៉ុន កាលពីម៉ោង១៦និង៤៥នាទីម៉ោងសកល កាលពីថ្ងៃសុក្រ ។
គ្រោះរញ្ជួយដីនេះមានជម្រៅ១១៨គីឡូម៉ែត្រ ។ តាមការវាយតម្លៃ បឋមឃើញថា មានរង្វាស់៣៣.២០៩២ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៣៩.៨១៦២ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា