ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា ឧត្តមស្នងការសម្រាប់ ជនអន្តោប្រវេសន៍ នៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន១២៤នាក់ ត្រូវបានជួយសង្គ្រោះ ដោយក្រុមឆ្មាំសមុទ្ររបស់ប្រទេសលីប៊ី ។
ឧត្តមស្នងការបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា “សរុបមានជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន១២៤នាក់ និងក្រុមអន្តោប្រវេសន៍ ជាច្រើននាក់ ត្រូវបានជួយសង្គ្រោះ ឬ ត្រូវបានទប់ស្កាត់ កាលពីថ្ងៃម្សិលមិញ (ថ្ងៃព្រហស្បតិ៍) ដោយក្រុមឆ្មាំសមុទ្ររបស់ប្រទេសលីប៊ី ដែលនៅលើទូកមួយគ្រឿង នៅឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី ។
នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងទៀតថា “UNHCR និងក្រុមគ្រូពេទ្យដៃគូ របស់ខ្លួន គណៈកម្មាធិការ ជួយសង្គ្រោះអន្តរជាតិ បានផ្តល់ជំនួយមនុស្សធម៌ និងថែទាំសុខភាពដល់អ្នកដែលនៅមានជីវិតទាំងអស់នោះ ដែលបាននាំមកពី Al Khums តំបន់ប៉ែកខាងលិច នៃប្រទេសលីប៊ី ។ ក្រុមអ្នករួចពីសេចក្តីស្លាប់ ទាំងនោះ ត្រូវបានគេដឹងថា មកពីប្រទេសម៉ាលី ហ្គាណា និងស៊ូដង់ ” ។
អង្គការដដែលនេះ បានធ្វើការប៉ាន់ប្រមាណថា ជនអន្តោប្រវេសន៍ជាង៨.៣០០នាក់ ត្រូវបាននាំមកកាន់ប្រទេសលីប៊ី វិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា