ព័ត៌មានអន្តរជាតិ

តើរ៉ែមាសនៅក្រោមដី បច្ចុប្បន្ននៅសល់ប៉ុន្មានទៀត?

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បិ៍នេះបានឲ្យដឹងថា តម្លៃមាសបានកើនឡើង ដល់តម្លៃខ្ពស់បំផុត មិនធ្លាប់មានកាលពីខែមុន គឺប្រមាណជា២០០០ដុល្លារក្នុងមួយ Ounce ដែល១ Ounce ស្មើនឹង២៨ក្រាម។

យោងតាមអ្នកជំនាញ ជួញដូរមាសល្បីៗ បាននាំគ្នាចោទជាសំណួរថា តើការផ្គត់ផ្គង់រ៉ៃនេះនឹងខិតជិត ដល់ពេលបញ្ចប់ហើយ ឬយ់ាងណាបានជាតម្លៃរបស់វាបានកើនឡើង បែបនេះ ។ មាសគឺជាតម្រូវការដ៏ខ្ពស់ នៅពេលបច្ចុប្បន្ន ក្នុងនាមជាសញ្ញាតំណាង នៃទំហំវិនិយោគនិង គឺជាកូនសោដ៏ចាំបាច់មួយផងដែរ សម្រាប់ការដោះដូរ ផលិតអេឡិកត្រូវនិកលើលោក ។

គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០១៩ រ៉ៃមាសដែលត្រូវយកបានពីក្រោមដី សរុបនៅទូទាំងពិភពលោក មានចំនួន៣៥៣១តោន ដែលទំហំនេះមានចំនួនធ្លាក់ចុះ១ភាគរយ ធៀបទៅនឹងឆ្នាំចាស់ ហើយក៏ជាកម្រិត ធ្លាក់ចុះដែលមិនធ្លាប់មាន តាំងតែពីឆ្នាំ២០០៨។

ក្រុមប្រឹក្សា នៃរ៉ៃមាស ពិភពលោកនិងក្រុមអ្នកស្រាវជ្រាវ វិភាគភូមិសាស្ត្រដ៏ជំនាញ របស់អាមេរិកបានធ្វើការលើកឡើងថា រ៉ែមាសបច្ចុប្បន្នដែលនៅសេសសល់ នៅលើលោកគឺមានចំនួន ប្រមានជា៥០០០០តោនទៀត ហើយមាសប្រមាណជា១៩០០០០តោន មកហើយដែលត្រូវបានមនុស្សជីក យកចាប់តាំងតែពីដើមមក៕

ប្រែសម្រួល៖ស៊ុនលី

To Top