បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ពលរដ្ឋនៃប្រទេសប៉េរូ ប្រមាណជាជាង៦លាននាក់ មកហើយដែលត្រូវបានគេជឿជាក់ថា បានបាត់បង់ការងារ ដោយសារបញ្ហាកូវីដ១៩។
ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការងារ របស់ប្រទេស គឺលោក Javier Palacois ដោយបញ្ជាក់ថា ចំនួននៃអ្នកអត់ការងារសរុប មានទៅដល់៨ភាគរយ នៃពលរដ្ឋរបស់ប្រទេស សរុប៣២លាននាក់ ខណៈដែលតួលេខ អ្នកអត់ការងារធ្វើ នៅក្នុងរដ្ឋធានី Lima មានទៅដល់១៥ភាគរយ។
គួរឲ្យដឹងដែរថា រដ្ឋាភិបាលប៉េរូ បានព្យាយាមរៀបចំខ្លួន ការពារយ៉ាងមានប្រសិទ្ធភាព ចំពោះការរីករាលដាល នៃវិរុសកូវីដ១៩ នៅក្នុងប្រទេស ប៉ុន្តែវាគឺបានកំពុងធ្វើឲ្យសេដ្ឋកិច្ច របស់ខ្លួនមានភាព លំបាកខ្លាំងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី