ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដី ប្រកាសស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ-សង្កាត់ ហើយប្រកាសនេះ មានគោលដៅកំណត់អំពីសមាសភាព តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ គណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ ឃុំ-សង្កាត់។
ជាងនេះទៅទៀត ប្រកាសនេះមានគោលបំណង កំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ-សង្កាត់ ដើម្បីផ្ដល់យោបល់ និងជួយរដ្ឋបាល ឃុំ-សង្កាត់ ក្នុងការសម្របសម្រួល និងអនុវត្តសកម្មភាព សេវាសង្គមទាំងអស់ នៅក្នុង ឃុំ-សង្កាត់ ៕