បរទេស ៖ ប្រទេសអង់គ្លេស និងប្រទេសកាណាដា តាមសេចក្តីរាយការណ៍ បានដាក់បម្រាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិ លើប្រធានាធិបតីបេឡារុស លោក Alexander Lukashenko កូនប្រុសរបស់លោក និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដោយចោទរដ្ឋាភិបាលពួកគេថា បានក្លែងសន្លឹកឆ្នោត និងប្រព្រឹត្តធ្វើអំពើហិង្សា លើក្រុមអ្នកតវ៉ា។
ទណ្ឌកម្មទាំងនេះ គឺជាលើកទីមួយ ដែលត្រូវបានអនុវត្តដោយមហាអំណាច លោកខាងលិច ជុំវិញវិបត្តិនៅក្នុងប្រទេសបេឡារុស ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ របស់ប្រទេសរុស្ស៊ី។ នៅពេលភ្លាមៗនេះ នៅមិនទាន់មានការប្រកាសពីសហរដ្ឋអាមេរិក ដែលគេនិយាយថា កំពុងតែគ្រោងសម្របសម្រួល សេចក្តីប្រកាសរួមមួ ជាមួយសម្ពន្ធមិត្តនិយាយ ភាសាអង់គ្លេសធំៗនានា។
គួរបញ្ជាក់ថា មនុស្សជាង១២.០០០នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងព្រឹត្តិការណ៍បាតុកម្មដ៏ធំ ចាប់តាំងពីលោក Lukashenko ដែលកាន់អំណាចអស់រយៈពេល២៦ឆ្នាំមកហើយនេះ ត្រូវបានគេប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោតជ្រើសប្រធានាធិបតី កាលពីថ្ងៃទី០៩ ខែសីហា តែក្រុមប្រឆាំងនិយាយថា មានការក្លែងបន្លំ ៕ ប្រែសម្រួល៖ប៉ាង កុង