បរទេស៖ កាលពីល្ងាចថ្ងៃសៅរ៍ រដ្ឋមន្រ្តីក្រសួងការពារបរិស្ថាន អ៊ីស្រាអែលលោកស្រី Gila Gamliel ត្រូវបានគេជឿជាក់ថាបាធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩តែទោះបីជាយ៉ាងណាក្តីលោករដ្ឋមន្រ្តីរូបនេះបានបញ្ជាក់លើបណ្តាញសង្គម Twitter របស់ខ្លួនថា “ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកមេរោគវីរុសហើយខ្ញុំមានអារម្មណ៍ល្អជាធម្មតាហើយសង្ឃឹមថានឹងជាសះស្បើយយ៉ាងឆាប់ៗនេះ។
គួរឲ្យដឹងដែរថាលោកស្រី Gamliel បានក្លាយទៅជា រដ្ឋមន្រ្តីអ៊ីស្រាអែល ទីបួន ដែលបានធ្វើតេស្តិ៍វិជ្ជមាន ចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាត នៅក្នុងប្រទេសនេះ កាលពីចុងខែកុម្ភៈ កន្លងទៅ។
មកដល់ពេលនេះរដ្ឋមន្រ្តី ៣ រូបផ្សេងទៀតគឺបាន ជាសះស្បើយអស់ហើយ។ ចំនួនសរុបនៃករណីកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអែល បានកើនឡើងដល់ ២៦៤៨៥៧ កាលពីថ្ងៃអាទិត្យ ដោយមានករណី កំពុងបន្តព្យាបាលចំនួន ៧០១៧២ ករណី៕
ប្រែសម្រួល៖ស៊ុនលី