SOKHA Hotel?
ប្រជាពលរដ្ឋមួយគ្រួសារគាត់ បានមកជួបខ្ញុំយកសំណុំឯកសារ ដែលបង្ហាញពីដីរបស់គាត់ ដែលកំពុងព័ទ្ធរបងដោយសណ្ឋាគារសុខា SOKHA Hotel មាត់ទន្លេ។
ខ្ញុំកំពុងអោយអ្នកច្បាប់ពិនិត្យឯកសារដេីម តាមផ្លូវច្បាប់ ទាំងអស់ និងកំពុងទំនាក់ទំនងទៅលោកអភិបាលខ័ណ្ឌ ដេីម្បីអោយដឹងការពិតពីករណីនេះ តេីមួយណាខូចពិត។
មិនមែនមានតែក្រុមហ៊ុនធំៗ ចង់មានបានតែម្នាក់ឯងទេ ពលរដ្ឋតូចតាចក៏ចង់រស់ចង់មានបានដូចគ្នា កុំធ្វេីបាបគ្នាព្រោះតែដីឡេីងថ្លៃ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
(ហ្វេសប៊ុកផេក Duong Dara)