ព័ត៌មានអន្តរជាតិ

ថៃ ត្រៀមប៉ូលីស ៣ ០០០នាក់ នៅថ្ងៃប្រមូលផ្តុំតវ៉ា ១៤តុលាខាងមុខ

លោក Jirapat Phumchit នាយរងការិយាល័យប៉ូលីសក្រុង បាននិយាយកាលពីថ្ងៃច័ន្ទថា ប៉ូលីសប្រហែល ៣ ០០០ នាក់ នឹងទទួលខុសត្រូវចំពោះការប្រមូលផ្តុំដោយក្រុមប្រជាជនសេរី និងរណសិរ្ស បង្រួបបង្រួម Thammasat and Demonstration នៅវិមានប្រជាធិបតេយ្យនៅថ្ងៃទី ១៤ ខែតុលា ដើម្បីសម្គាល់ការបះបោរពេញនៅខែតុលាឆ្នាំ ១៩៧៣ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោកឧត្តមសេនីយ៍ Jirapat អ្នកនាំពាក្យប៉ូលីស្រុង ( MPB ) ដែលបាននិយាយថា មេដឹកនាំបាតុកម្មនៅតែមិនទាន់ស្វែង រកការអនុញ្ញាតិដូចដែលបានតម្រូវដោយច្បាប់ ស្តីពីការប្រមូលផ្តុំសាធារណៈ។

MPB គ្រោងនឹងមានដាក់ពង្រាយប៉ូលីសចំនួន ២០កង ដើម្បីប្រចាំការអំឡុងពេល នៃការដាក់ពង្រាយក្នុងពេលបាតុកម្ម ដែលមានប៉ូលីសប្រហែល ៣ ០០០ នាក់។ ការពង្រឹងកម្លាំងអាចនឹងមានពីតំបន់ភូមិភាគ ១, ២, ៣, ៤ និង ៧ ប្រសិនបើចាំបាច់។

លោកបាននិយាយថា ចំនួនដែលបានដាក់ពង្រាយនឹងអាស្រ័យលើចំនួនអ្នកតវ៉ា ។ គេមិនទាន់ដឹងច្បាស់ថាតើការប្រមូលផ្តុំគ្នានេះ នឹងបន្តរយៈពេល ៧ ថ្ងៃ ៧ យប់ដូចដែលបានប្រកាស ដោយថ្នាក់ដឹកនាំដែរឬទេ ព្រោះពួកគេមិនទាន់បានជូនដំណឹងជាផ្លូវការដល់ប៉ូលីស៕
ប្រែសម្រួលៈ ណៃ តុលា

To Top