ព័ត៌មានអន្តរជាតិ

ប្រមុខយោធា កូរ៉េខាងត្បូង-អាមេរិក ប្ដេជ្ញាពង្រឹងជំហរការពាររួម ដោយផ្អែកលើសម្ព័ន្ធមិត្ដយោធា

សេអ៊ូល៖ លោកឧត្តមសេនីយ Won In-choul ប្រធានអគ្គសេនាធិការចំរុះថ្មី (JCS) បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីសហរដ្ឋអាមេរិក លោក Mark Milley នៅថ្ងៃអង្គារនេះ និងបានប្តេជ្ញា ពង្រឹងជំហរការពាររួម ដោយផ្អែកលើសម្ព័ន្ធមិត្តយោធា។

ការហៅតាមទូរស័ព្ទ បានកត់សម្គាល់ នូវកិច្ចពិភាក្សាលើកដំបូង រវាងអ្នកទាំងពីរចាប់តាំងពី លោក Won In-choul ឡើងកាន់អំណាច ប្រហែលជា ២ សប្តាហ៍មុន។

ប្រធាន JCS នៃប្រទេសទាំងពីរ បានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធ ត្រូវបានរក្សារវាងអាជ្ញាធរ យោធាកូរ៉េខាងត្បូង និងអាមេរិក ហើយបានយល់ព្រមគាំទ្រយ៉ាងសកម្ម ដល់កិច្ចខិតខំប្រឹងប្រែងការទូត របស់រដ្ឋាភិបាលទាំងពីរ សម្រាប់ការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុងនៃឧបទ្វីបកូរ៉េ និងការបង្កើតសន្តិភាពយូរអង្វែង”៕ ដោយ៖ ឈូក បូរ៉ា

To Top