សេអ៊ូល៖ កាលពីពេលថ្មីៗនេះសហរដ្ឋអាមេរិក បានធ្វើការហ្វឹកហាត់យោធា និងបេសកកម្មស៊ើបការណ៍នៅក្នុង និងជុំវិញឧបទ្វីបកូរ៉េ ចំពេលមាន ទំនាក់ទំនងអន្តរកូរ៉េ ដែលផុយស្រួយ និងការដើរព្យុហយាត្រាយោធារបស់ កូរ៉េខាងជើង នាពេលខាងមុខនេះ ដើម្បីប្រារព្ធខួបនៃគណបក្សកាន់អំណាចរបស់ប្រទេសនេះ។
យន្តហោះធុន B-1B Lancers មួយគូបានហោះចេញពីមូលដ្ឋាន ទ័ពអាកាសអាមេរិក Andersen របស់អាមេរិកកោះហ្គាម ដើម្បីធ្វើបេសកកម្មរួមគ្នានិងទ្វេភាគី ជាមួយយន្តហោះចម្បាំងធុន F-15J ពីកងកម្លាំងស្វ័យការពារ អាកាសជប៉ុន នៅសមុទ្រខាងកើត នៅខែកញ្ញា ទី៣០ នេះបើយោងតាមកងទ័ពអាកាស អាមេរិកប៉ាស៊ីហ្វិក កាលពីថ្ងៃអាទិត្យ។
យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ក៏បានធ្វើការហ្វឹកហាត់រួមគ្នាជាមួយយន្តហោះកងទ័ពជើងទឹកអាមេរិក 18G Growler ដែលជាយន្តហោះ ដែលមានមូលដ្ឋានលើនាវាផ្ទុកអេឡិចត្រូនិច ដែលបានដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាស មីសាវ៉ា ប្រទេសជប៉ុន នៅសមុទ្រខាងកើត៕