ភ្នំពេញ ៖ សម្ភារៈមនុស្សធម៌ជាច្រើនមុខ ត្រូវបានលោក ស្កុត និសិន ស្ថាបនិក និងនាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា ( ហៅកាត់ថា CCF) នាំយកទៅប្រគល់ជូនមជ្ឈ មណ្ឌលមជ្ឈមណ្ឌលកូលាបទី៤ ។
ពិធីឧបត្ថម្ភសម្ភារៈ មនុស្សធម៌ ពីអង្គការមូលនិធិកុមារកម្ពុជា ដល់កុមារមជ្ឈមណ្ឌលកូលាបទី៤ បានធ្វើឡើង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងមជ្ឈ មណ្ឌលមជ្ឈមណ្ឌលកុលាបទី៤ មានទីតាំងនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោក ស្កុត និសិន ស្ថាបនិក និងនាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា បានមានប្រសាសន៍ថា លោកសប្បាយចិត្ត នឹងបន្តជួយដល់កុមារមជ្ឈមណ្ឌលកុលាបទី៤ ។
អំណោយទាំងនោះរួមមាន គ្រែ ពូក ខ្នើយ ភួយ មុង កង្ការបពា្ឈរ ថ្នាំដុះធ្មេញ ច្រាស់ដុះធ្មេញ សាប៊ូកក់សក់ ស្បែកជើង អាវយឺត បាល់ទះ សម្ភារៈលេងកីឡា កង់ ថ្នាំពេទ្យជាដើម ដែលសរុបជាទឹកប្រាក់ ប្រមាណ ជាង១ម៉ឺនដុល្លារ ។
ជាមួយគ្នានោះ លោកស្រី ឡាយ ចន្ធី ប្រធានមជ្ឈមណ្ឌលកូលាបទី៤ បានថ្លែងអំណរគុណចំពោះ លោក ស្កុត និសិន ស្ថាបនិក និងនាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរ ពីសុខមាលភាពរបស់កុមារ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាកូលាបទី៤ ។
លោកស្រីសប្បាយចិត្តយ៉ាងខ្លាំង ព្រោះថាអំណោយទាំងនេះ អាចជួយសម្រួលដល់កុមារទាំងអស់ នៅក្នុងមជ្ឈមណ្ឌល កុមារកំព្រាកូលាបទី៤ របស់អ្នកស្រី ។
លោកស្រី បានបញ្ជាក់ថា នៅក្នុងមជ្ឈមណ្ឌលកូលាបទី៤ មានបុគ្គលិក ចំនួន១២នាក់ កុមារមានចំនួន៩០នាក់ ក្នុងស្រី៣៥នាក់ ដែលមានអាយុ ចាប់១ឆ្នាំរហូតដល់ ១៨ឆ្នាំ ៕