ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងជិត១៥ ម៉ឺននាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា រដ្ឋាភិបាលប្រេស៊ីល បានប្រកាសកាលពី ថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ កើនឡើង នៅក្នុងប្រទេសជិត ១៥០.០០០នាក់ ហើយក្រុមអាជ្ញាធរ កំពុងជំរុញឲ្យពលរដ្ឋ ទាំងឡាយចៀសវាង ការនៅប្រមូលផ្តុំគ្នា និងមិនចាំបាច់ធ្វើដំណើរ ទៅណានៅក្នុងអំឡុងពេល វិស្សមកាលជិតមកដល់ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺនាពេលបច្ចប្បន្ន បានកើនឡើងដល់១៤៩.៦៣៩នាក់ ខណៈដែលមានអ្នកស្លាប់ បន្ថែមចំនួន៦៨២នាក់ ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។

លើសពីនេះ ក្រសួងបានចុះបញ្ជី ដែលមានអ្នកឆ្លងជំងឺផ្សេងទៀត ចំនួន២៧.៤៤៤នាក់ ដោយសារជំងឺនៅក្នុងអំឡុង ពេល២៤ម៉ោង កន្លងមកនេះដែលនាំ ឲ្យចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់៥.០៥៥.៨៨៨នាក់ ។

ក្រុមអាជ្ញាធរបានព្រមានដល់ពលរដ្ឋ ដែលប្រឆំាងនឹងការនៅប្រមូលផ្តុំគ្នា នៅក្នុងរយៈពេលចុងសប្តាហ៍ ខណៈដែលប្រទេសប្រារព្វពិធីបុណ្យជាតិ គឺបុណ្យ Virgin of Aparecida (បុណ្យអ្នកសាសនាកាតូលិក របស់ប្រទេសប្រេស៊ីល)បូករួមទំាងទិវា កុមារផងដែរ ។

រដ្ឋសៅប៉ូឡូ ជារដ្ឋមានពលរដ្ឋរស់នៅច្រើន ជាងគេនៅក្នុងប្រទេស នឹងត្រូវបានផ្តល់សិទ្ធិឲ្យបើកដំណើរការ រោងភាពយន្តឡើងវិញ រោងមហោស្រពនានា និងបណ្តាសារមន្ទីរដែលចាប់ផ្តើមពីថ្ងៃសៅរ៍នេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top