បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានមកបោះជំរំថ្មីរបស់ពួកគេ នៅលើផ្លូវ Phitsanulok នៅខាងក្រៅវិមានរដ្ឋាភិបាល នៅយប់ថ្ងៃពុធបន្ទាប់ពីប៉ូលីស បានបោះបង់ការព្យាយាមដើម្បីបញ្ឈប់ការ ហែក្បួនរបស់ពួកគេ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់បានដើរទៅវិមានរដ្ឋាភិបាលពីវិមានប្រជាធិបតេយ្យ នាពេលរសៀលថ្ងៃពុធ ដើម្បីធ្វើការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ចុះចេញពីតំណែង និងកែប្រែរដ្ឋធម្មនុញ្ញថ្មី។
យ៉ាងណាក៏ដោយ ក្រុមបាតុករត្រូវបានរារាំងដោយរបាំងការពារ របស់ប៉ូលីសមួយរយៈខ្លី ប៉ុន្តែពួកគេទទូចឱ្យឆ្ពោះទៅមុខ ហើយទីបំផុតប៉ូលីសបានគាំទ្រដំណើរ។
អ្នកដើរក្បួនបានស្រែកនៅពេលពួកគេដើរចេញពីវិមានប្រជាធិបតេយ្យដែលជាកន្លែងដែលពួកគេបានប្រមូលផ្តុំគ្នាទល់មុខ នឹងអ្នកគាំទ្ររាជានិយមពាក់អាវពណ៌លឿងរាប់ពាន់នាក់ដោយស្រែកថា“ ផ្តួលរំលំរបបផ្តាច់ការ៕ ប្រែសម្រួលៈ ណៃ តុលា