ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ កំពុងដឹកនាំកម្លាំង ជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខាងមុខផ្សារព្រែកជ្រៃ

ភ្នំពេញ ៖ក្រោមបទបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ និងនាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី១៥ ខែ តុលានេះបានដឹកនាំបញ្ជាកងកម្លាំង ចុះអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ ទឹកភ្លៀងនៅខាងមុខផ្សារព្រែកជ្រៃ ។

សូមរំលឹកថាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានដឹកនាំកម្លាំងចំនួន១២០រូប រួមនិងអូរប័រ១០គ្រឿង ចុះជួយអន្តរាគមនប្រជាពលរដ្ឋ ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀង ស្ថិតក្នងសង្កាត់រលួស ខណ្ឌដង្កោ ។

ចំណែកកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះរថយន្តចំនួន៧០គ្រឿង រួមនិងកម្លាំងនាយទាហាន ពលទាហាន ចំនួន២០០នាក់ ក្រោមបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានត្រៀម ២៤ម៉ោង/២៤ម៉ោង រង់ចាំជួយប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការ ជួយសង្គ្រោះចាំបាច់នានា ក្នុងហេតុការណ៍ជំនន់ ទឹកភ្លៀងតាមបណ្តាខេត្ត៕

To Top