ព័ត៌មានជាតិ

កម្រងរូបភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន ចុះដឹកនាំកម្លាំងចុះអន្តរាគមន៍ សង្រ្គោះប្រជាជន ពីជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ នៅព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០នេះ បានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។

ដោយវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងនាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាកងពលតូច ដឹកជញ្ជូនលេខ៩៩ បានចុះផ្ទាល់ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ចេញពីកន្លែងទឹកលិច តាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់សាក់សំពៅ និងតំបន់ផ្សារព្រែកជ្រៃ៕

To Top