ព័ត៌មានអន្តរជាតិ

ក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលថៃ បន្តប្រមូលផ្តុំនៅទីតាំងចំនួន៣ នៅបាងកក ប្រឆាំងនឹងក្រឹត្យ ស្ថានការណ៍គ្រាមានអាសន្ន

បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប្រមូលផ្ដុំគ្នានៅទីតាំងចំនួន ៣ កន្លែងក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃសៅរ៍ ដោយប្រឆាំងនឹងក្រឹត្យ ស្ថានការណ៍គ្រាមានអាសន្ន ទោះបីរដ្ឋាភិបាលបានបញ្ជា ឱ្យបិទផ្លូវដែកស្ទើរតែទាំងអស់ នៅក្នុងរដ្ឋធានីក៏ដោយ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកចូលរួមប្រមូលផ្តុំ ត្រូវបានគេស្នើសុំឱ្យទៅទីតាំង ដែលនៅជិតបំផុត គឺផ្លូវបំបែក Lat Phrao, ស្ថានីយ៍ Udom Suk BTS ឬ Wong Wian Yai។ ទីតាំងត្រូវបានបញ្ជាក់ ដោយរណសិរ្សបង្រួបបង្រួម Thammasat និង Demonstration (UFTD)នៅម៉ោង ៣.០៨ រសៀល។

ក្នុងរយៈពេលមួយម៉ោង ក្រុមបាតុករជាច្រើន បានធ្វើដំណើរដោយថ្មើរជើង ម៉ូតូ តាក់ស៊ី តុកតុក ដោយមិនមានកន្លែង ធ្វើដំណើរឆ្លងកាត់ទៅកន្លែងនីមួយៗ ដោយលើកម្រាមដៃ ចំនួន៣នៅតាមផ្លូវ។ ក្រុមដ៏ធំបំផុត ត្រូវបានគេមើលឃើញនៅ Lat Phrao ដែលមានមនុស្សប្រហែល ២,០០០ នាក់បានប្រមូលផ្តុំគ្នា៕ ប្រែសម្រួលៈ ណៃ តុលា

To Top