ព័ត៌មានអន្តរជាតិ

ចិន រាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី១៣នាក់ សុទ្ធតែជាអ្នកមកពីបរទេស

សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ប្រទេសចិន បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៣នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលជាតួលេខ មិនផ្លាស់ប្តូរធៀបនឹងថ្ងៃមុននេះ ។ គណៈកម្មាធិការសុខាភិបាល បានឲ្យដឹងនៅថ្ងៃចន្ទនេះ ។

គណៈកម្មាធិការសុខាភិបាលជាតិ បានចេញសេចក្តីប្រកាសមួយថា អ្នកដែលឆ្លងជំងឺទំាងអស់នេះ សុទ្ធតែជាអ្នកមកពីបរទេស ។

ប្រទេសចិន បានរាយការណ៍ថា មានជំងឺថ្មីចំនួន៣៣នាក់មិនបានបានបញ្ចេញ រោគសញ្ញា ជំងឺនៅឡើយទេ ធៀបនឹងថ្ងៃមុនវិញមានចំនួន៣៤នាក់ ។

គិតត្រឹមថ្ងៃអាទិត្យ ប្រទេសចិន បានបញ្ជាក់ថា មានអ្នកឆ្លងវីរុសកូរ៉ូណា ចំនួន៨៥.៦៨៥នាក់ ។ ក្រុមអាជ្ញាធរសុខាភិបាលបានបញ្ជាក់ដូច្នេះ ។ ចំនួនអ្នកស្លាប់ ដោយសារជំងឺ កូវីដ១៩ នៅថេរ គឺ៤.៦៣៤នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top