ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នាស្លាប់២នាក់ នៅទីក្រុង Oakland សហរដ្ឋអាមេរិក

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មនុស្ស២នាក់ ត្រូវបានគេបាញ់ សម្លាប់នៅក្នុង
ហេតុការណ៍បាញ់ប្រហារគ្នា ដាច់ដោយឡែកគ្នា ចំនួន២នៅភាគខាងជើង ទីក្រុង Oakland ។

អជ្ញាធរក្នុងតំបន់បានបញ្ជាក់ ប្រាប់ក្រុមអ្នកកាសែតថា ក្រុមមន្ត្រីប៉ូលីសបានរកឃើញ មនុស្សស្រីម្នាក់ដែលបាត់បង់ជីវិត
នៅក្នុងកន្លែងកើតហេតុ តែម្តងនិងមានស្នាមរបួសជាប់ខ្លួន យ៉ាងហោចណាស់១គ្រាប់។

ប្រភពដដែលបានសរសេរទៀតថា ប្រមាណជា៩០នាទីមកទៀត បុរសម្នាក់ត្រូវបានបាញ់ឲ្យរបួស នៅក្នុងទីក្រុងដដែលត្រង់ផ្លូវ
ផ្សេងគ្នាហើយបន្ទាប់មកក៏បានបាត់បង់ជីវិត ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។

ទោះបីជាយ៉ាងណានៅមិនទាន់ មានប្រភពណាបានអះអាងអំពីអត្តសញ្ញាណ របស់ជនរងគ្រោះទាំងពីរនិងមូលហេតុដែលធ្វើឲ្យ
កើតមានហេតុការណ៍ បាញ់ប្រហារបែបនេះឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top