យេរ៉ូសាឡឹម៖ ក្រសួងដឹកជញ្ជូនរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យម្សិលមិញនេះថា អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម បានព្រមព្រៀងប្រតិបត្តិការជើង ហោះហើរពាណិជ្ជកម្មចំនួន ២៨ខ្សែ រវាងទីក្រុង Tel Aviv និងទីក្រុង Abu Dhabi ឬទីក្រុងឌូបៃក្នុងមួយសប្តាហ៍។
កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យមានជើងហោះហើរ ធម្មនុញ្ញមួយចំនួន ដែលគ្មានដែនកំណត់ទៅកាន់អាកាសយានដ្ឋានរ៉ាម៉ូន តូចជាងនៅខាងក្រៅទីក្រុងរីសត ភាគខាងត្បូង របស់អ៊ីស្រាអ៊ែល។
លើសពីនេះទៀតជើងហោះហើរដឹកទំនិញប្រហែល ១០ខ្សែ អាចត្រូវបានដំណើរការក្នុងមួយសប្តាហ៍ ក្រោមកិច្ចព្រមព្រៀងខាងលើនេះ។ យោងតាមក្រសួងបានឱ្យដឹងថា ជើងហោះហើរនៅក្នុងផ្លូវថ្មីនេះត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ទៀត ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងធម្មតា រវាងសហរដ្ឋអាមេរិក និងអារ៉ាប់រួមរវាងប្រទេសអារ៉ាប់រួម និងអ៊ីស្រាអែល ត្រូវបានចុះហត្ថលេខានៅសេតវិមានកាលពីថ្ងៃទី១៥ ខែកញ្ញា ៕
ដោយ ឈូក បូរ៉ា