ភ្នំពេញ៖ គណៈប្រតិភូសមាគមមិត្តភាពសភាពាណិជ្ជចិន ហ្វូជាន នៅកម្ពុជា បានអញ្ជើញជួបពិភក្សាការងារ ព្រមទាំងផ្តល់សម្ភារៈនិងថវិក មួយចំនួនជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ចំពោះគណៈប្រតិភូ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ដែលបានផ្តល់លទ្ធភាព មកដល់រដ្ឋបាលខេត្តកំពង់ស្ពឺ នាពេលនេះ។ ជំនួបនោះ ធ្វើឡើងនាថ្ងៃចន្ទ ១៩ ខែតុលា ឆ្នាំ២០២០។
លោក អភិបាលខេត្ត បានអះអាងថា លោកនឹងចាត់ចែងលៃលក ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តកំពង់ស្ពឺ៕