ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យ ទូរទស្សន៍ និងក្រុមប្រតិកម្មរហ័ ស រៀបចំផលិតវីដេអូមួយ ដែលធ្វើការប្រៀបធៀបទឹកជំនន់រវាងប្រទេសកម្ពុជា ជាមួយប្រទេសផ្សេងៗ ។
សំណើររបស់សម្ដេច តេជោ ហ៊ុន សែន បែបនេះ ធ្វើឡើង ក្រោយពីមានក្រុមប្រឆាំងនៅក្រៅប្រទេស តែងតែវាយប្រហារលើរាជរដ្ឋាភិបាលថា កម្ពុជាលុបបឹង និងកាប់ព្រៃឈើ ទើបមានគ្រោះជំនន់ទឹកភ្លៀងបែបនេះ។
ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរង គ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២ ០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះធម្មជាតិ មិនមែនកើតឡើងនៅកម្ពុជាមួយទេ គឺមានកើ តឡើងលើពិភពលោក។
សម្ដេចតេជោ មានប្រសាសន៍ថា «ការយកបញ្ហាដាក់លើកកម្ពុជា ដោយអ្នកនេះ ឬដោយអ្នកនោះ មិនមែនជាមនុស្សដែលមានខួរក្បាលធំទូលាយទេ តែគ្រាន់ជាការរិះគន់ប៉ុណ្ណោះ។ខ្ញុំចង់ស្នើឲ្យ ទូរស្សន៍ ក្រុមប្រតិកម្មរហ័ស រៀបចំទៅហ្នឹងដែលហៅថា ឯកសារទាក់ទងទៅនឹងទឹកជំនន់ ក្នុងប្រទេសដ៏ទៃ នៅតាមទីក្រុមប្រទេសដ៏ទៃៗ ដើម្បីធ្វើចាក់ផ្សាយប្រៀបធៀប»។
សម្ដេចតេជោ រំលឹកថា នាពេលកន្លងមក ទូរទស្សន៍ នៅកម្ពុជាក៏បានធ្វើការ ចាក់ផ្សាយប្រៀបធៀប ការបាក់រលំអគារ រវាង កម្ពុជា និងបណ្ដាប្រទេសផ្សេងៗ ព្រោះមានអ្នកវាយប្រហារ មកលើកកម្ពុជា រឿងបាក់អគារ នៅក្រុងព្រះសីហនុ និងខេត្តកែប។ដូច្នេះ ទូរទស្សន៍-ក្រុមប្រតិកម្មរហ័ស ត្រូវប្រមូលឯកសារទឹកជំនន់ នៅប្រទេសផ្សេងៗ មកប្រៀបធៀបជាមួយកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ និងក្រុមប្រឆាំងយល់ដឹងកាន់តែច្បាស់ អំពី គ្រោះធម្មជាតិ ៕
ដោយ ៖ អេង ប៊ូឆេង