ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ពង្រីកវត្ដមានក្នុងទីផ្សារអាមេរិក ខណៈមហាអំណាចទាំងពីរ កំពុងមានជម្លោះពាណិជ្ជកម្ម

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានពង្រីកវត្តមានរបស់ខ្លួន នៅក្នុងទីផ្សារសហរដ្ឋអាមេរិក សម្រាប់ទំនិញកម្រិតមធ្យម ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ ពីពីរឆ្នាំមុនទិន្នន័យ បានបង្ហាញកាលពីថ្ងៃពុធ ជាក់ស្តែងនៅខាងក្រោយ ជម្លោះពាណិជ្ជកម្មចិន – អាមេរិកដែលអូសបន្លាយពេល។

ប្រទេសកូរ៉េមានចំនួន ៥,២៩ ភាគរយនៃទីផ្សារសហរដ្ឋអាមេរិក សម្រាប់ទំនិញកម្រិតមធ្យម ដែលនាំចូល ក្នុងរយៈពេលពីខែមករា ដល់ខែមិថុនាដោយកើនឡើង ១,១៦ ពិន្ទុបើប្រៀបធៀប ទៅនឹងរយៈពេលពីរឆ្នាំកន្លងមក នេះបើយោងតាមទិន្នន័យ ដែលបានចងក្រង ដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ។

ការនាំចេញទំនិញរបស់កូរ៉េខាងត្បូង ដែលរងផលប៉ះពាល់ ដោយជម្លោះពាណិជ្ជកម្មវ៉ាស៊ីនតោន – ប៉េកាំង ទៅកាន់សហរដ្ឋអាមេរិក ក៏បានកើនឡើង ដើម្បីដណ្តើមយកទីផ្សារ ៣,៩៤ ភាគរយកើនឡើង ០,៨៧ ភាគរយក្នុងរយៈពេល ដែលបានលើកឡើង៕ ដោយ៖ ឈូក បូរ៉ា

To Top