ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្ដិការ ក្នុងការរំសាយអាវុធ នុយក្លេអ៊ែរកូរ៉េខាងជើង

សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិលោក Suh Wook និងលោក Phil Davidson មេបញ្ជាការ នៃបញ្ជាការដ្ឋានអាមេរិកឥណ្ឌូ – ប៉ាស៊ីហ្វិក បានពិភាក្សាពីស្ថានភាពសន្តិសុខ នៅឧបទ្វីបកូរ៉េ កាលពីថ្ងៃអង្គារ និងបានប្តេជ្ញាចិត្តរួមគ្នា នូវជំហរត្រៀមខ្លួនកាន់តែខ្លាំងបន្ថែមទៀត ដើម្បីគាំទ្រដល់ការទូត ដើម្បីរំសាយអាវុធ នុយក្លេអ៊ែរកូរ៉េខាងជើង។

ក្នុងអំឡុងពេលប្រជុំ នៅទីក្រុងសេអ៊ូល លោក Suh និងលោក Davidson “បានចែករំលែកសារសំខាន់ នៃតួនាទីរបស់បញ្ជាការ សម្រាប់ការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ និងការបង្កើតសន្តិភាពអចិន្រ្តៃយ៍ ហើយបានយល់ព្រមរក្សាជំហរ ការពាររួមគ្នាយ៉ាងរឹងមាំ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូត ដែលធ្វើឡើងរួមគ្នាដោយ នេះបើយោងតាមក្រសួង។

កូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា បានបន្តជម្រុញសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ចំពេលមានកិច្ចចរចា ការរំសាយអាវុធនុយក្លេអ៊ែរ ដែលបានជាប់គាំង ជាមួយសហរដ្ឋអាមេរិក ក្នុងកំឡុងពេល ព្យុហយាត្រាយោធាដ៏ធំមួយ ដែលបានធ្វើឡើងកាលពីដើមខែនេះ របបនេះបានបង្ហាញមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីនិងមីស៊ីលផ្លោងឆ្លងទ្វីប ( SLBM)៕ ដោយ៖ ឈូក បូរ៉ា

To Top