ព័ត៌មានអន្តរជាតិ

ចិនគម្រាម ធ្វើការសងសឹង ជុំវិញការលក់អាវុធ អាមេរិកថ្មីឲ្យតៃវ៉ាន់

បរទេស ៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានគម្រាមធ្វើការសងសឹកវិញ ចំពោះការលក់អាវុធអាមេរិកថ្មី ចុងក្រោយបំផុត ឲ្យទៅកោះតៃវ៉ាន់ ជាកោះដែលចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន ស្របពេលដែលកោះតៃវ៉ាន់ ស្វាគមន៍ចំពោះការលក់ អាវុធនោះ ប៉ុន្តែបាននិយាយថា ខ្លួនមិនកំពុងសម្លឹងចូលប្រកួតប្រជែង អាវុធជាមួយទីក្រុង ប៉េកាំងនោះទេ ។

ជាការឆ្លើយតប ចំពោះការអនុម័តយល់ ព្រមរបស់អាមេរិក លើការលក់អាវុធមានទំហំទឹកប្រាក់១,៨ពាន់លានដុល្លារ ឲ្យកោះតៃវ៉ា់ន់នោះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានមានប្រសាសន៍នៅក្នុងអំឡុងសន្និសីទកាសែតប្រចាំថ្ងៃមួយថា ការលក់អាវុធបែបនេះគួរតែឈប់ទៅ ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បានបង្កើនការគាំទ្រដល់កោះតៃវ៉ាន់ តាមរយៈការលក់អាវុធឲ្យ និងដំណើរទស្សនកិច្ចធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ជាហេតុបណ្ដាលឲ្យបន្ថែមភាពតានតឹង កាន់តែខ្លាំង រវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន ដែលតានតឹងដាក់គ្នាខ្លាំង ស្រាប់ទៅហើយ ដោយសារតែការខ្វែងគំនិតគ្នា ជុំវិញបញ្ហាដែនសមុទ្រចិនខាងត្បូង បញ្ហាទីក្រុងហុងកុង សិទ្ធិមនុស្សនិងបញ្ហាជំនួញ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top