បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពីមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ថ្កោលទោសអ៊ីរ៉ង់ពីបទធ្វើយុទ្ធនាការតាមអ៊ីម៉ែលមួយ ក្នុងគោលបំណង បំភ័យអ្នកបោះឆ្នោត លទ្ធិប្រជាធិបតេយ្យនោះ រដ្ឋបាល លោក ត្រាំ បានចុះបញ្ជីខ្មៅអង្គភាពអ៊ីរ៉ង់ចំនួន៥ ដែលរួមមាន ទាំងកងកម្លាំងការពារ បដិវត្តន៍ឥស្លាមផងនោះ ពីបទជ្រៀតជ្រែកក្នុងបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានចាត់ទុកកងកម្លាំងការពារបដិវត្តន៍ឥស្លាម កងកម្លាំង Quds Force និងវិទ្យាស្ថាន Bayan Rasaneh Gostar ថាជាផ្នែកមួយនៃការប៉ុនប៉ងអាក្រក់របស់ទីក្រុងតេអេរ៉ង់ បណ្ដុះឲ្យមានការខ្វែង គំនិតគ្នាក្នុងចំណោមម្ចាស់ សន្លឹងឆ្នោតអាមេរិក តាមរយៈ ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអនឡាញ ក៏ដូចជាការបង្កើតប្រតិបត្តិការឥទ្ធិពលអាក្រក់ផ្សេងទៀត ក្នុងគោលបំណងបំភ័ន្តម្ចាស់ឆ្នោតអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីរតនាគារអាមេរិក លោក misleading American voters បាននិយាយដូច្នេះថា “ របបអ៊ីរ៉ង់ប្រើប្រាស់និទានកថាមិនពិត និងមាតិកាធ្វើឲ្យភ័ន្តច្រឡំផ្សេងទៀត មានបំណងជះឥទ្ធិពលអាក្រក់ដល់ការបោះឆ្នោតអាមេរិក។
រដ្ឋបាលនេះមានការប្តេជ្ញាធានាឲ្យបាននូវសុចរតិភាពនៃប្រព័ន្ធបោះឆ្នោតអាមេរិក ហើយនឹងបន្តប្រឆាំងកិច្ចប្រឹងប្រែងពីតួអង្គបរទេសណាមួយ ដែលគម្រាមកំហែងដល់ដំណើរការបោះឆ្នោតរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង