ព័ត៌មានអន្តរជាតិ

រដ្ឋសភា ស្រីលង្កា ពង្រឹងអំណាចប្រធានាធិបតី

បរទេស៖ សមាជិករដ្ឋសភានៃប្រទេសស្រីលង្កា តាមសេចក្តីរាយការណ៍ បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលពង្រឹងអំណាចនានា របស់លោកប្រធានាធិបតី Gotabaya Rajapaksa និងបានដកតួនាទីរបស់រដ្ឋសភាចេញ ក្នុងការបង្កើតការតែងតាំងនានា ដូចជាចៅក្រមនិងមេប៉ូលីជាដើម។

យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today Online នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា វិសោធនកម្មថ្មីនោះ គឺត្រូវបានអនុម័តដោយរដ្ឋសភា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយចំនួនសម្លេងគាំទ្រពីរភាគបី ក្រោយការជជែក ដេញដោលអស់រយៈពេលពីរថ្ងៃ។

គួរបញ្ជាក់ថា ក្រោមច្បាប់ថ្មីនេះ ប្រធានាធិបតីរបស់ប្រទេសស្រីលង្កា នឹងមានអំណាចក្នុងការរំសាយចោលអង្គភាពច្បាប់មានសមាជិក២២៥រូប នៅពេលណាមួយ ក្រោយវាឆ្លងផុតកំណត់ពាក់កណ្ដាលនៃអាណតិ្តមានរយៈពេល៥ឆ្នាំហើយ៕

ប្រែសម្រួល៖ប៉ាង កុង

To Top