ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បន្ដស្វែងរកកិច្ចចរចាជាមួយ កូរ៉េខាងជើង ជុំវិញការបាញ់សម្លាប់មន្រ្តីរបស់ខ្លួន

សេអ៊ូល៖ លោក Lee In-young បានធ្វើការកត់សម្គាល់នៅក្នុងសម័យប្រជុំសវនកម្មសភា ក្នុងការឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភា អំពីរបៀបដែលរដ្ឋាភិបាល នឹងទាញកិច្ចសហប្រតិបត្តិការពីកូរ៉េខាងជើង លើឧប្បត្តិហេតុដ៏សាហាវនេះ (ការបាញ់សម្លាប់មន្រ្តីជលផល) នៅពេលដែលក្រុងព្យុងយ៉ាង មិនឆ្លើយតបនឹងការអំពាវនាវរួមគ្នារបស់ក្រុងសេអ៊ូល។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ដោយដកស្រង់សម្ដីរបស់លោក Lee In-young បានលើកឡើងថា“ យើងនឹងត្រូវរកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាដោយរលូនតាមរយៈការសន្ទនា” ។

មន្រ្តីជលផលម្នាក់អាយុ ៤៧ ឆ្នាំត្រូវបានបាញ់សម្លាប់ដោយយោធាកូរ៉េខាងជើង កាលពីថ្ងៃទី ២២ ខែកញ្ញា ខណៈពេលដែលនៅក្នុងដែនទឹក របស់កូរ៉េខាងជើង។ កាលពីពេលមុននេះកូរ៉េខាងត្បូងបានអះអាងថា ទាហានកូរ៉េខាងជើង បានបាញ់សម្លាប់លោក ហើយដុតបំផ្លាញខ្លួនប្រាណរបស់លោក៕

ដោយ ឈូក បូរ៉ា

To Top