ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានបេតុង ខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណប កោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដាំទៅកាន់ក្រុមប្រឆាំង នៅខាងក្រៅស្រុក ដែលបញ្ជាឲ្យសកម្មជន ធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំកម្ពុជា ឲ្យប្រយ័ត្នប្រពន្ធកូនរស់នៅក្នុងស្រុក។
ក្នុងនោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ចំៗឈ្មោះ ទៅកាន់លោក ហូ វ៉ាន់ ដែលជាមនុស្សជំនិត របស់លោក សម រង្ស៊ី ឲ្យប្រុងប្រយ័ត្នចំពោះប្រពន្ធកូន ដែលរស់នៅក្នុងស្រុកផងដែរ។
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									