ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មវិទ្យាស្ថាន រុស្ស៊ីពាក់ព័ន្ធមេរោគ កុំព្យូទ័រដ៏គ្រោះថ្នាក់

បរទេស៖ទីក្រុងវ៉ាស៊ីនតោន តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើវិទ្យាស្ថានស្រាវជ្រាវរបស់រុស្ស៊ី ដែលមានជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍផលិតកម្មវិធីកុំព្យូទ័រដ៏គ្រោះថ្នាក់ មានសមត្ថភាពអាចបង្កការខូចខាតធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្ម តែការដាក់ទណ្ឌកម្មនេះត្រូវរុស្ស៊ីហៅថា ជាទង្វើមិនស្របច្បាប់។

ក្រសួងរតនាគារអាមេរិក បានចោទថា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកណ្ដាលផ្នែកសារធាតុគីមីនិងមេកានិកគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី គឺត្រូវទទួលខុសត្រូវ ចំពោះការបង្កើតកម្មវិធីដែលបានធ្វើឲ្យអាចមានការវាយប្រហារ លើអគារតេលសិលាគីមីមួយកន្លែងនៅតំបន់មជ្ឈិមបូព៌ា ក្នុងឆ្នាំ២០១៧។

ចំណែកអ្នកវិភាគនានា បានមើលឃើញសកម្មភាពដាក់ទណ្ឌកម្មនោះ ថាជាការព្រមានរបស់សហរដ្ឋអាមេរិក ចំពោះមហាអំណាចជាសត្រូវនឹងខ្លួន មិនឲ្យជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោតរបស់អាមេរិក ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ៕

To Top